ឱសថអង់ទីប៊ីយោទិកដែលសំខាន់ចាំបាច់ (CIA)
  
Translated

(នាម) ឱសថអង់ទីប៊ីយោទិកត្រូវបានគេចាត់ទុកថាជាឱសថដ៏សំខាន់ សម្រាប់សុខភាពមនុស្ស ដើម្បីដោះស្រាយផលវិបាកនៃសុខភាពសាធារណៈដែលត្រូវបានផ្សាភ្ជាប់ជាមួយនឹងការប្រើប្រាស់ក្រុមឱសថប្រឆាំងមេរោគ នៅក្នុងផលិតផលអាហារដែលផលិតពីសត្វ។ បញ្ជីឱសថអង់ទីប៊ីយោទិកទាំងនេះត្រូវបានបង្កើតឡើងដោយអង្គការសុខភាពពិភពលោក។

 

“នៅប្រទេសអភិវឌ្ឍន៍ កសិដ្ឋានជាច្រើនបាន បញ្ឈប់ទាំងស្រុងនូវការប្រើប្រាស់នូវឱសថអង់ទីប៊ីយោទិកសំខាន់ចាំបាច់ដែលជាអតិភាពបំផុត។”

 

“ក្រុមហ៊ុនផ្គត់ផ្គង់សាច់សត្វត្រូវបានស្នើឱ្យចាប់ផ្តើមកាត់បន្ថយការប្រើឱសថអង់ទីប៊ីយោទិក ដែលកំណត់ដោយអង្គការសុខភាពពិភពលោកថា ជាឱសថអង់ទីប៊ីយោទិកសំខាន់ចាំបាច់ជាអតិភាពបំផុត។”

 

 

 

ពាក្យស្រដៀង

 

ឱសថអង់ទីប៊ីយោទិកដែលសំខាន់ក្នុងវេជ្ជសាស្រ្ត

(នាម) ឱសថអង់ទីប៊ីយោទិកប្រើសម្រាប់ព្យាបាលមនុស្ស ដែលបានចុះបញ្ជីដោយអង្គការសុខភាពពិភពលោក។

 

Learning point

ឱសថអង់ទីប៊ីយោទិកសំខាន់ចាំបាច់សម្រាប់សុខភាពមនុស្សត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយ

ចាប់តាំងពីឆ្នាំ២០០៥ អង្គការសុខភាពពិភពលោកតែងតែធ្វើបច្ចុប្បន្នភាពលើបញ្ជីកំណត់ត្រានៃឱសថប្រឆាំងមេរោគទាំងអស់ ដែលសព្វថ្ងៃនេះប្រើសម្រាប់មនុស្ស (ដែលភាគច្រើនប្រើលើផ្នែកបសុពេទ្យផងដែរ) បានចែកជា៣ក្រុម ដោយផ្អែកលើសារៈសំខាន់របស់វាលើមនុស្ស។ បញ្ជីនេះមានគោលបំណង ដើម្បីជួយក្នុងការគ្រប់គ្រងភាពស៊ាំនឹង ឱសថប្រឆាំងមេរោគដែលធានាថា ឱសថប្រឆាំងមេរោគទាំងអស់នោះ ជាពិសេសឱសថប្រឆាំងមេរោគសំខាន់ចាំបាច់ ត្រូវបានប្រើដោយប្រុងប្រយ័ត្នចំពោះមនុស្សនិងសត្វ។

ក្នុងឆ្នាំ២០១៦ ការពិនិត្យឡើងវិញលើកទី៥នៃ ឱសថប្រឆាំងមេរោគសំខាន់ចាំបាច់ សម្រាប់មនុស្សត្រូវបានចេញផ្សាយដោយអង្គការសុខភាពពិភពលោក។[១] ការសន្និដ្ឋានពីសិក្ខាសាលាដោយអ្នកជំនាញដែលរៀបចំឡើងដោយអង្គការសុខភាពពិភពលោកមានដូចខាងក្រោម:

 

១. មានភស្តុតាងច្បាស់លាស់ពីផលប៉ះពាល់ដល់សុខភាពមនុស្ស ដោយសារមេរោគដែលមានភាពស៊ាំនឹងឱសថដែលបណ្តាលមកពីការប្រើឱសថប្រឆាំងមេរោគដែលមិនត្រូវប្រើលើមនុស្ស។ ២. បរិមាណ និងគំរូនៃការប្រើឱសថប្រឆាំងនឹងមេរោគដែលមិនត្រូវដាក់អោយប្រើលើមនុស្ស បានប៉ះពាល់ដល់ការកើតឡើងនៃភាពស៊ាំរបស់បាក់តេរីនៅលើសត្វ និងលើម្ហូបអាហារ ដែលជាហេតុធ្វើឱ្យមនុស្សមានការប៉ះពាល់ទៅនឹងបាក់តេរីដែលមានភាពស៊ាំនឹងឱសថទាំងអស់នោះ។

 

៣. ផលវិបាកនៃភាពស៊ាំនឹងឱសថប្រឆាំងមេរោគគឺធ្ងន់ធ្ងរ ជាពិសេសនៅពេលដែលមេរោគស៊ាំនឹងឱសថប្រឆាំងមេរោគដែលមានសារៈសំខាន់ចាំបាច់សម្រាប់មនុស្ស។

 

វាគួរឱ្យកត់សំគាល់ដែរថា ឱសថខ្លះប្រើលើសត្វ ដូចជាឱសថ Tilmicosin មិនត្រូវបានប្រើលើមនុស្សទេ ប៉ុន្តែវាត្រូវបានគេចាត់ទុកថាជាឱសថអង់ទីប៊ីយោទិកដែលមានសារៈសំខាន់ចាំបាច់ ពីព្រោះវាស្ថិតក្នុងក្រុមដូចគ្នា(macrolides) និងឱសថអង់ទីប៊ីយោទិកប្រើសម្រាប់មនុស្សដែរ។ ការប្រើលើសកម្រិត និងមិនត្រឹមត្រូវនៃឱសថ Tilmicosin ក្នុងការចិញ្ចឹមសត្វអាចធ្វើឱ្យមានការកើនឡើង និងរីករាលដាលនៃបាក់តេរីដែលស៊ាំនឹងឱសថក្រុម Macrolides។

ជាឧទាហរណ៍នៅសហរដ្ឋអាមេរិកបានបង្ហាញថាហ្សែនmcr-1 ត្រូវបានគេរកឃើញក្នុងបាក់តេរីឈ្មោះ Escherichia coli  នៅក្នុងខ្លួនស្រ្តីម្នាក់មកពីរដ្ឋេ Pennsylvania ដែលមានការបង្ករោគក្នុងប្រព័ន្ធទឹកមូត្រ។ បាក់តេរីដែលមានផ្ទុកហ្សែន mcr-1 មានភាពស៊ាំទៅនឹងឱសថអង់ទីប៊ីយោទិក ឈ្មោះ Colistin។ នាយកដ្ឋានកសិកម្មនៃសហរដ្ឋអាមេរិកបានរាយការណ៍ឱ្យដឹងថា ហ្សែននេះត្រូវបានរកឃើញនៅក្នុងវត្ថុវិភាគ នៃពោះវៀនតូចរបស់សត្វជ្រូក។ ឱសថនេះត្រូវបានគេចាត់ទុកថាជាឱសថអង់ទីប៊ីយោទិកប្រើចុងក្រោយគេ ដែលអាចព្យាបាលការបង្ករោគដែលបង្កដោយបាក់តេរីដែលបានអភិវឌ្ឍភាពស៊ាំរបស់ខ្លួនទៅនឹងឱសថអង់ទីប៊ីយោទិកជាច្រើនប្រភេទ។ [២] Colistin ត្រូវបានចាត់ទុកជាឱសថប្រឆាំងមេរោគដែលមានសារៈសំខាន់ចាំបាច់ និងមិនគួរប្រើយ៉ាងទូលំទូលាយក្នុងកសិកម្មចិញ្ចឹមសត្វទេ។ ប្រទេសចិនថ្មីៗនេះ បានហាមឃាត់ការប្រើឱសថ Colistin សម្រាប់ពន្លឿនការលូតលាស់ និងបានចេញអាណត្តិគ្រប់គ្រងការប្រើ Colistin ក្នុងការព្យាបាលជំងឺសត្វ។

 

សេចក្ដីយោង

1 WHO. (2019). Critically important antimicrobials for human medicine, 6th revision. ISBN 978-92-4-151552-8

2 Branswell, H. (2016, May 26). The world's worst superbug has made its way to the US. Retrieved from http://www.businessinsider.com/superbug-resistant-to-colistin-found-in-us-2016-5

Related words.
Word of the month
New word
ទាញយក

ទាញយកវចនានុក្រមក្រុមហ៊ុន AMR ទាំងមូល នៅទីនេះ